ព័ត៌មានជាតិ

នៅរសៀលទី០៩ ខែសីហា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញ​ដឹកនាំកិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងាកន្លង​មក​ និងពង្រឹង​លេីការងារ​ជំនាញ​ ព្រមទាំងផ្សព្វផ្សាយការងារចាំបាច់មួយចំនួន÷

 

១-បូកសរុបសភាពការណ៍​ លទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខសង្គម​ ការងារនគរបាលសហគមន៍ប្រចាំខែសីហា​ រយៈពេល០៩ខែ​ និងលេីកទិសដៅអនុវត្តបន្ត

២-​ផ្សព្វផ្សាយផែនការការពារ​ ធានាស្ថិរភាព​ សន្តិសុខ​ រក្សាសណ្ដាប់ធ្នាប់​សាធារណៈ​ និងសុវត្ថិភាពសង្គម​ នាឱកាសបុណ្យកាន់បិណ្ឌ-បុណ្យភ្ជុំបិណ្ឌ​ និងកឋិនទាន​ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម​

៣-ស្ថានភាពទូទៅ​ក្នុងខេត្តនិងកិច្ចការពារសន្តិសុខ​ រក្សាសុវត្ថិភាព​ សណ្ដាប់ធ្នាប់សាធារណ:​ ក្នុងមូលដ្ឋាន​ មិនឲ្យជនអគតិបំផុស​បំផុលបង្ករឲ្យមានភាពមិនប្រក្រតីក្នុងមូលដ្ឋានបានឡេីយ​

៤-ពង្រឹងលេីការ​អនុវត្តការងារជំនាញនីមួយៗ​៖
+ការអនុវត្ត​ច្បាប់ចរាចរណ៍​ផ្លូវគោគ​ តាមអនុក្រឹតលេខ៣៩​ អនក្របក​
+ការបង្រ្កាបបទល្មេីសគ្រឿងញៀន
+ការបង្រ្កាប់បទល្មេីសព្រហ្មទណ្ឌ​
​ +បង្រ្កាបបទល្មេីសជួញដូរ​ ក្នុងមូលដ្ឋាន

៥-ត្រៀមកំលាំង​អន្តរាគមន៍​ ២៤/២៤​ ម៉ោងសម្រាប់ជួយអន្តរាគមន៍ដល់ប្រជាលរដ្ឋ​ ពេលមានសភាពការណ៍ចាំបាច់

៦-ពង្រឹង​ បន្ថែមលេីកម្លាំងដែលល្បាតតាមភូមិសាស្រ្តសំខាន់​ៗ​ ក្នុងមូលដ្ឋា​ន​ ដេីម្បីការពារ​ សន្ដិសុខ​ សុវត្ថិភាព​ ជូនប្រជាពលរដ្ឋ​តាមមូលដ្ឋាន​ ជាពិសេសក្នុងឱកាសបុណ្យកាន់បិណ្ឌ​ និងភ្ជុំបិណ្ឌនាពេលខាងមុខនេះ​

៧-ពង្រឹងបន្ថែមលេីក្រុមការងារប្រតិកម្មរហ័សតាមបណ្ដាក្រុង-ស្រុក​ ដេីម្បីឆ្លេីយតបឲ្យបានទាន់ពេលវេលា​ ក្នុងបណ្ដាញសង្គមដែលបានផ្សព្វផ្សាយព័ត៌មានមិនពិតផ្សេងៗ​

សមាសភាពចូលរួម​៖​ លោកស្នងការរង​ អនុប្រធានផែន​ លោក-លោកស្រីនាយ​នាយរងការិ.ជំនាញ​ លោកអធិការ​ អធិការរងនគរបាលស្រុក-ក្រុងទាំង១០​ និងនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង១០៩​ ៕

rsp

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *