ខេត្តព្រៃវែង÷ ប្រភពព័ត៌មានច្បាស់ការពីប្រជាពលរដ្ឋប្រាប់មកអង្គភាពយើងខ្ញុំអោយបានដឹងថា មានទីតាំងល្បែងសុីសងតាមប្រព័ន្ធទូរទស្សន៍អនឡាញមួយកន្លែងឋិតនៅក្នុង ភូមិសាលា ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង កំពុងបើកដំណើរការលេងយ៉ាងរលូនស្រែកហ៊ោរកញ្ជ្រៀវរំពងសំឡេងលាន់ឮភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅជុំវិញក្បែរទីតាំងល្បែងសុីសងខុសច្បាប់មួយកន្លែងនេះដែលអាជ្ញាធរក្នុងមូលដ្ឋានគ្មានការទប់ស្កាត់នឹងបង្ក្រាបបណ្ដែតបណ្ដោយអោយក្រុមញៀនល្បែងលេងយ៉ាងអនាធិបតេយ្យមិនខ្វល់ពីសំណាញ់ច្បាប់ឡើយ..
ពលរដ្ឋ បានដាក់ការសង្ស័យទៅលើអាជ្ញាធរក្នុងមូលដ្ឋាន បើកភ្លើងខៀវអោយបនល្បែងខាងលើនេះហើយមើលទៅ បានជាបើកលេងបានតាមតែអំពើចិត្ត ធ្វើអោយពួកគាត់រស់នៅយ៉ាងភ័យខ្លាចអំពីបញ្ហាអសន្តិសុខ ដូចជាចោរលួច ចោរឆក់ ចោរប្លន់ នឹងអំពើហិង្សាក្នុងគ្រួសារជាដើម។ល។ពួកគាត់បានបន្តទៀតថាពុំគួរអោយមានបទល្មើសល្បែងសុីសងនៅក្នុងភូមិឋានរបស់ពួកគាត់ឡើយ តើអោយពួកគាត់សង្ឃឹមលើអាជ្ញាធរមូលដ្ឋានយ៉ាងម៉េចទៅ បើល្បែងសុីសងលេងយ៉ាងគគ្រឹងគគ្រេងបែបនេះ..
ដូច្នេះហើយ ពលរដ្ឋរស់នៅទីនោះបានស្នើសុំទៅដល់លោក ព្រុំសន្ធរ ស្នងការនគរបាលខេត្តព្រៃវែង សូមជួយត្រួតពិនិត្យនឹងចាត់កម្លាំងជំនាញក្រោមឱវាទចុះធ្វើការបង្រ្កាបឲ្យបានរាល់បទល្មើសល្បែងស៊ីសងនៅក្នុងមូលដ្ឋានរបស់ពួកគាត់រស់នៅព្រោះតែអសមត្ថភាពរបស់លោកអធិការស្រុកព្រះស្ដេចគ្មានវិធានការទប់ស្កាត់នឹងបង្ក្រាប ដែលផ្ទុយទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ៕