ព័ត៌មានសន្តិសុខសង្គម

លោក អ៊ី ចំរើន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ប៉ោយប៉ែត ប្រមូល​លុយ​តាមរបៀប​អំពើពុករលួយ គ្រប់​រូបភាព

​ប្រភព​ពី​ក្រុម​រត់​ផា​សអសអាប កង់​បី​ឥណ្ឌា​និង​អ្នករត់ម៉ូតូឌុប បាន​បញ្ជាក់​ឲ្យដឹងថា លោក អ៊ី ចំរើន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ កំពុង​ត្រូវប៉ាន់​ប្រមូល​លុយ តាម​ច្រើន​រូបភាព​ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់ ដូច​ដែល​បណ្ដាញ​ព័ត៌មាន​នានា​បាន​ចុះផ្សាយ​រួចទៅហើយ​។
​ប៉ុន្តែ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧត្ដមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​មិនទាន់​ចាត់​វិធានការ​ណាមួយ ដើម្បី​ទប់ស្កាត់​ទង្វើរ មិន​ប្រក្រតី​របស់​សមត្ថកិច្ច​ពាក់​ពន្ធ័​នគរបាល​អន្តោប្រវេស​ន៍​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត នោះទេ​។​
​តាម​ការ​បង្ហើប​ពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត បានឲ្យដឹងថា បើ​គ្មាន​ការបើក​ដៃ​ពី​សំណាក់​លោក អុ​ី ចំរើន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារព្រំដែន​ប៉ោយ​ប៉ែត ទេនោះ គឺ​មន្ត្រីក្រោមឱវាទ​មិន​ហ៊ាន​ធ្វើ​អ្វីៗ តាម​អំពើ​ចិត្ត​ឡើយ​។​
​សេចក្តីរាយការណ៍​ពី​ក្រុម​អ្នក​រត់​ផា​សអាប់​(​កង់​បី​ឥណ្ឌា​) និង​អ្នករត់ម៉ូតូឌុប នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត បានឲ្យដឹងថា កូនចៅ​លោក​ឧត្ដមសេនីយ៍ត្រី អុ​ី ចំរើន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​ព្រំដែន​អន្តរ​ជាតិ​ប៉ោយប៉ែត គាប​យក​លុយ​ពី​ពួកគេ​តាម​ទំនេី​ង​ចិត្ត​។​
​ក្នុងនោះ​អ្នករត់​ម៉ូតូ​កង់​បី​ឥណ្ឌា ត្រូវ​បង់លុយ​ក្នុង​មួយ​ខែ​ជាង​2000​បាត ហើយ​អ្នករត់ម៉ូតូឌុប​ក៏​ត្រូវ​បង់លុយ​ក្នុង​មួយ​ខែ​ជាង​2000​បាត ដូចគ្នា ជាងនេះទៅទៀត​ត្រូវមាន​វិទ្យុទាក់ទង​គ្រប់គ្នា ដោយ​រក្សា​ការណ៍​សម្ងាត់​ទៀតផង​។
​បេីតា​មការ​អះអាង​ពី​អ្នកធ្លាប់​ឆ្លងដែន ចូល​ទៅ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត បានឲ្យដឹង​ទៀតថា កង់​បី​ឥណ្ឌា មាន​ចំនួន​80​គ្រឿង ហើយ​ម៉ូតូ​ឌុប ក៏​មាន​ច្រើន​គ្រឿង ដូច្នេះ​ក្នុង​មួយខែៗ​កូនចៅ​លោក អុ​ី ចំរើន ប្រមូល​លុយ​បាន​យ៉ាងច្រើន ក្នុង​មួយ​ថ្ងៃៗ​។​
​ប្រភព​ស្និទ្ធ​នឹង​លោក អុ​ី ចំរើន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត បានឲ្យដឹងថា ចាប់តាំងពី​ច្រក​នេះ​បើក​ដំណើរការ​ឡើងវិញ គឺ​មាន​ភាពមិនប្រក្រតី​កើតឡើង​ជា​បន្តបន្ទាប់​មិនចេះចប់​។​
​ជាក់ស្ដែង​ក្រៅពី​ករណី​មន្ត្រីនគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែត គាប​យក​លុយ​ពី​អ្នក​រត់​ម៉ូតូ​កង់​បី​ឥណ្ឌា និង​អ្នករត់ម៉ូតូឌុប គឺ​មាន​ករណី​ប្រថាប់ត្រា យក​លុយ​ពី​ជនបរទេស​ក្នុង​ម្នាក់ៗ​200​បាត ផងដែរ​។​
​ហេតុ​នេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧត្ដមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​នោះ​ទេ ព្រោះ​ទង្វើរ​មិន​ប្រក្រតី របស់​សមត្ថកិច្ច​នគ​របាល​អន្តោប្រវេសន៍ នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​
ផ្សាយចេញ.10.10.2022.

rsp

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *