ព័ត៌មានជាតិ

#ពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង​ បំពាក់ឋានន្ដរស័ក្ដិ និងប្រគល់ប័ណ្ណសរសេីរ​ លិខិតសរសេីរ​ ជូនមន្រ្ដីនគរបាលជាតិ

#ខេត្តត្បូងឃ្មុំ៖ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២​
ឧត្ដមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសផ្ទេរភារកិច្ច​ តែងតាំងមុខតំណែង​ បំពាក់ឋានន្ដរស័ក្ដិ​ និងប្រគល់ប័ណ្ណសរសេីរ​ លិខិតសរសេីរ​ ជូនមន្រ្ដីនគរបាលជាតិចំណុះស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នៅសាលប្រជុំធំ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ​។ក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួមពីលោក-លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយការិយាល័យ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៦១៥ និង៦១៧ លោកអធិការក្រុង-ស្រុក ទាំង៧ និងមន្ត្រីដែលទទួលបានការ តែងតាំង បំពាក់ឋានន្តរសក្តិ និងលិខិតសរសើរ ក្នុងអង្គពិធី ។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ស្នងការ បានមានប្រសាសន៍ផ្តាំផ្ញើដល់ មន្ត្រីនគរបាលទាំងអស់ ដែលទើបទទួលតំណែង និងតម្លើងឋានន្តរស័ក្តិ ព្រមទាំងទទួលបានលិខិតសរសើរ ត្រូវខិតខំបំពេញភារកិច្ច ដែលថ្នាក់លើ ប្រគល់ជូន អនុវត្តតួនាទីភារកិច្ចតាមឋានានុក្រម ដើម្បីបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋ ឱ្យបានកាន់តែល្អប្រសើរ។ ការប្រកាសតែងតាំង និងតម្លើងឋានន្តរស័ក្តិដោយសារការខិតខំប្រឹងប្រែងបំរើការងារ មិនខ្លាចនឿយហត់កន្លងមក រីឯអ្នកមិនទាន់បានតែងតាំង និងបំពាក់ឋានន្តរស័ក្តិ គឺថ្នាក់លើនឹងរៀបចំជូនពេលក្រោយ ។
ជាងនេះទៅទៀត សូមឱ្យនគរបាលទាំងអស់ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ មានទំនាក់ទំនងល្អជាមួយមន្ទីរអង្គភាព ស្ថាប័នផ្សេងៗ ពិសេសបងប្អូនប្រជាពលរដ្ឋ ហើយបន្ដខិតខំអនុវត្តគោលនយោបាយភូមិ-សង្កាត់-ឃុំ មានសុវត្ថិភាពទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ហើយសូម “អរគុណសន្តិភាព” ដែលធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនដូចសព្វថ្ងៃ និងយើងខ្ញុំទាំងអស់គ្នាគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជន នាយករដ្ឋមន្ត្រី នាពេលអនាគត ៕

rsp

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *