ខេត្តព្រះសីហនុ ខ្ញុំបាទ បានចូលរួមក្នុងពិធីផ្ទេរ-ប្រគល់ យោធិននៃកងរាជអាវុធហត្ថចល័ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
- យោធិននៃកងរាជអាវុធហត្ថចល័ត ដែលត្រូវផ្ទេរពីកងវរអន្តរាគមន៍ពិសេស កងអនុសេនាធំប្រតិបត្តិការទី២ កងរាជអាវុធហត្ថលើផ្ទៃប្រទេស មកបំពេញការងារក្នុងក្របខណ្ឌកងអនុសេនាធំ កងរាជអាវុធហត្ថចល័ត ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ មានចំនួន ៨៧នាក់ ដើម្បីធានាបម្រើដល់កាងារប្រតិបត្តិការ ត្រៀមជួយសង្រ្គោះក្នុងឧបទ្ទវហេតុគ្រោះមហន្តរាយផ្សេងៗ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ សាធារណ: ក្នុងខេត្តព្រះសីហនុ។