នៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានធ្វើពិធីប្រគល់ថវិកា ឧបត្ថម្ភគោលនយោបាយ ជូនដល់មន្ត្រីនគរបាលចូលនិវត្តន៍ និងគ្រួសារនគរបាលមរណៈ នៃស្នងការដ្ឋាននគរបាលខេត្ត ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ស៊ឹម ស៊ីផាន់ណា ស្នងការរងផែនការងារធនធានមនុស្ស តំណាងដ៍ខ្ពង់ខ្ពស់របស់ លោក ឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្ត ដោយមានការអញ្ជើញចូលរួមពី លោកនាយ-នាយរងការិយាល័យ នាយ-នាយរងផ្នែក ព្រមទាំងមន្ត្រីនគរបាលចូលនិវត្តន៍ និងគ្រួសារនគរបាលមរណៈ ។
ក្នុងនោះដែរថវិកាដែលត្រូវបើកផ្តល់ជូន៖
-មន្ត្រីនគរបាលចូលនិវត្តន៍ ចំនួន ១១នាក់
-មន្រ្តីនគរបាលមរណៈ ចំនួន ០១នាក់
សរុបចំនួន ១២នាក់ សរុបជាថវិកា ១១៦,៥៩២,៥០០រៀល ។
ថ្លែងក្នុងឱកាសនោះដែរលោក ឧត្តមសេនីយ៍ត្រី ស៊ឹម ស៊ីផាន់ណា ស្នងការរង បានសំណេះសំណាលជាមួយក្រុមគ្រួសារសព និងបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខ ពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្តាល សមាគមមិត្តនគរបាលជាតិកម្ពុជា និង លោក ស្នងការនគរបាលខេត្ត ជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តផងដែរ ។