ខេត្តកំពង់ចាម៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅកណ្តាលក្រុងកំពង់ចាម ! មិនត្រឹមមានមោទនភាពនិងមុខរបរខុសច្បាប់របស់ខ្លួន ដែលសមត្ថកិច្ចនគរបាលខេត្តកំពង់ចាម និង កងរាជអាវុធហត្ថ មិនទាន់ហ៊ានបង្រ្កាបប៉ុណ្ណោះទេ ឥឡូវនេះថៅកែឬមេល្បែងសុីសង កន្ទុយលេខយួន ឈ្មោះ រស់ សុជាតា ហៅ ចែមុំ បានប្រាប់ទៅកូនកញ្រែ្ចងកត់ឆ្នោតយួនជាច្រើននាក់របស់ខ្លួនថា ឲ្យកត់និងដើលក់ឆ្នោតម៉ាសេរីទៅសូមកុំខ្លាចព្រោះរូបគេមានខ្សែរធំណាស់គ្មានសមត្ថកិច្ចណាហ៊ានធ្វើអីរូបគេបានឡើយ ។ចំណែកកូនកញ្រ្ចែងរបស់មេឆ្នោតដុះស្លែខាងលើ ក៏បានអួតអាងដូចមេគេថា គ្មាន នណាហ៊ានចាប់មេគេនោះទេព្រោះមេគេមានខ្សែរធំ ជាខ្នងបង្អែកចាំកាងនូវមុខរបរខុសច្បាប់នេះ ។
ប្រភពបានបញ្ជាក់ទៀតថា សព្វថ្ងៃ និងជាយូណាស់មកហើយ ថៅកែឬមេឆ្នោត(កន្ទុយលេខយួន) ឈ្មោះ រស់ សុជាតា ហៅ ចែមុំ តែងតែពង្រាយ កូនកញ្រ្ចែង របស់ខ្លួនឲ្យជួលបើកជាតូបលក់ល្បែងកន្ទុយលេខយួន នៅកណ្តាលក្រុងកំពង់ចាម និងនៅតាម មូលដ្ឋាន ទីផ្សារ ទីប្រជុំជន ស្ទើរគ្រប់ស្រុក ក្រុងទូទាំងខេត្តទាំងពីរ(កំពង់ចាម_ត្បូងឃ្មុំ) ប៉ុន្តែសម្មត្ថកិច្ចខេត្តកំពង់ចាមមិនបង្រ្កាប រឺឃាត់ខ្លួនថៅកែឆ្នោតនេះទេ ។ភាពអសកម្មនិងភាពមិនប្រកតីរបស់សម្មត្ថកិច្ចខេត្តកំពង់ចាម ខាងលើ ត្រូវបានមជ្ឈដ្ឋានប្រពលរដ្ឋរិះគន់ថា ជាចេតនា ដុតឲ្យខ្លោចរោចឲ្យឆៅ និងសង្ស័យដើម្បីលាភសក្ការៈ ។
ព្រោះជាក់ស្តែងប្រជាពលរដ្ឋបានប្រាប់និងចង្អុលបង្ហាញជូនសម្មត្ថកិច្ចខេត្តកំពង់ចាមថា បើចង់លុបបំបាត់ល្បែងសុីសង កន្ទុយលេខ ដែលអាចនាំឲ្យកើតមាននូវភាពអសន្តិសុខ ក្នុងមូលដ្ឋាន ដោយសារចាញ់ល្បែង មិនបាច់ទៅចាប់បង្ក្រាបឯណាឆ្ងាយទេ គឺនៅក្បែរឃ្លៀករបស់សម្មត្ថកិច្ចនិងចំហទៀត ផងព្រោះមេឆ្នោតដះុស្លែខាងលើ សព្វថ្ងៃកំពុងតែពង្រាយកូនកញ្ច្រែង បើកជាតូបលក់ដូចផ្សាត្រីបន្លែទៅហើយ ។សូមបញ្ជាក់ថា រស់ សុជាតា ហៅ ចែមុំ ជាមេឆ្នោត ដែលគេដឹងថា ជាអ្នកមានឥទ្ធិពលយ៉ាងខ្លាំង ពេលនេះកំពុងទទួលប្រជាប្រិយភាពក្នុងការកើបលុយរាប់រយលានរៀលក្នុងមួយថ្ងៃៗពីពលរដ្ឋដែលញៀននឹងល្បែងកន្ទុយលេខនេះ(ឆ្នោតយួន) ។
ការបើកលេងដោយគ្មានការបង្រ្កាបយ៉ាងគគ្រឹកគគ្រេងដូចផ្សារត្រី បន្លែ របស់មេល្បែងកន្ទុយលេខ ឈ្មោះ រស់ សុជាតា ហៅ ចែមុំ ខាងលើ ដែលមិនញញើតនិងសម្មត្ថកិច្ចនេះ វាបង្កឲ្យមានការព្រួយបារម្ភ យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ស្ថានភាពនេះអាច នឹងអាចជាមូលហេតុ ដែលនាំឱ្យមានការទាស់ទែងបែកបាក់គ្រួសារ និងអំពើអសន្តិសុខ កើតចោរលួច ឆក់ប្លន់។ទាក់ទងនិងសកម្មភាពរបស់មេឆ្នោតដុះស្លែខាងលើ លោកឧត្តមសេនីយ៍ ឯម កុសល ស្នងការនគរបាលខេត្ត កំពង់ចាម តាមសារអេឡិចត្រូនិក លោកមិនទាន់ឆ្លើយតបទេ ។
ចំណែកលោកឧត្តមសេនីយ៍ សោ សាវឿន មេបញ្ជាការកងរាជអាវុហត្ថខេត្តកំពង់ចាម បានអោយសារព័ត៌មានដឹងថា លោកនិងមានចំណាត់ការក្នុងរឿងនេះ ។ករណីនេះ ប្រជាពលរដ្ឋជាច្រើនបានសំណូមពរដល់ គណៈបញ្ជាការឯកភាពខេត្តពិសេស ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម កងរាជអាវុធហត្ថខេត្ត ក៏ដូចជាអធិការដ្ឋាននគរបាលក្រុង ស្រុក បុស្ត៍រដ្ឋបាល មេត្តាជួយទប់ស្កាត់នូវល្បែងស៊ីសង ដែលកំពុងតែពង្វក់ស្មារតីប្រជាពលរដ្ឋ នៅក្នុងភូមិសាស្រ្ត នេះផង៕,