ខេត្តកំពង់ចាម ÷ ពិតជាខ្លាំងមែនបុគ្គលឈ្មោះ វ៉ាន់ ម្នាក់នេះហ៊ាននាំបក្សពួកបើកលេងល្បែងជល់មាន់ និងអាប៉ោងខុសច្បាប់ បានយ៉ាងរំភើយ!នៅចំណុចចំការកៅស៊ូ មួយកន្លែង ស្ថិតនៅភូមិគីឡូបី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នោះបែរជា អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានធ្វើការបង្ក្រាប! ដើម្បីឲ្យស្របតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពទាំង(៧)ចំណុចនោះឡើយ!
បើយោងតាមប្រជាពរដ្ឋបាននាំគ្នាលើកឡើងថាកន្លងមក សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រ កម្ពុជា បានដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ព័ន្ឋក្រោមឪវ៉ាទ ត្រូវតែបង្ក្រាប!រាល់ល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ មិនត្រូវឲ្យមានការយោគយល់ឡើយ!ត្រូវតែបង្ក្រាប!ឲ្យខានតែបាន! ចុះហេតុអ្វី!ទៅបានជា មានទីតាំងសង្វៀនល្បែងជល់មាន់ និងអាប៉ោងខុសច្បាប់មួយកន្លែង នៅចំណុចចំការកៅស៊ូ នៅក្នងមូលដ្ឋានភូមិខាងលើនេះ កំពុងតែដំណើរការបើកលេង បានយ៉ាងរំភើយ! ជារៀងរាល់ថ្ងៃ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មិនមានចំណាត់ការបង្ក្រាបឡើយ!ទុកឲ្យទីតាំងល្បែងខុសច្បាប់មួយនេះ បើកលេងនាំគ្នាស្រែកហ៊ោកញ្ជ្រាវយ៉ាងអនាធិបតេយ្យ ធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានឲ្យមានការព្រួយបារម្ភអំពីបញ្ហាអសន្តិសុខនិងបទល្មើសផ្សេងៗ ដូចជា លួចឆក់ ប្លន់ និងអំពើហិង្សា ជាដើម។
អ្វីសំខាន់ជាងនេះប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ បាននាំគ្នាធ្វើការសូមណុំពរទៅដល់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ជាពិសេស ឧត្តមសេនីយ៍ទោ ឯម កុសល ជាស្នងការនគរបាលខេត្តកំពង់ចាម ព្រមទាំងឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម សូមមេត្តាចាត់កម្លាំងជំនាញចុះធ្វើការបង្រ្កាប! ទីតាំងល្បែងស៊ីសងជល់មាន់ និងអាប៉ោងខុសច្បាប់ មួយកន្លែងនៅក្នុងមូលដ្ឋានខាងលើនេះផងដើម្បីធានាបាននូវសន្តិសុខ ភូមិ ឃុំ ឲ្យមានសុវត្ថិភាពទាំង(៧)ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ៕
ចេញផ្សាយនៅថ្ងៃទី១៦មិថុនា ឆ្នាំ២០២២