ព័ត៌មានសន្តិសុខសង្គម

ក្នុង​កាស៊ីណូគ្មានយីហោ នៅ​ជិត​ច្រកទ្វារ​ព្រំដែន​ដា ហៅដូងប្រាំពីរដើម បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ ចូល​លេង​យ៉ាង​ពេញបន្ទុក ហ៊ាន​ប្រឆាំង​បទបញ្ជា សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា

ត្បូងឃ្មុំ ÷ មួយ​រយៈ​ចុង​ក្រោយ​នេះ ម្ចាស់​កាស៊ីណូ​ដូង​ប្រាំពី​ដើម ចាប់ផ្ដើម​ដំណើរការ​វិញ​ហើយ សម្រុក​ឲ្យ​ពលរដ្ឋ​ខ្មែរ ចូល​លេង​ល្បែង បញ្ជាល់មាន់ បៀ​រ អាប៉ោង យ៉ាង​គគ្រឹកគគ្រេង មាន​ទាំង​រថយន្ត​ទំនើប និង​ម៉ូតូ​ជាច្រើន​គ្រឿង នៅ​ចំណុច​ ភូមិ​ដា ឃុំ​ដា​ ស្រុក​មេមត់ ហើយ​បុគ្គល​ដែល​ហ៊ាន​បើក​ល្បែង​នោះ ប្រហែលជា​មាន​ខ្នងបង្អែក​រឹងមាំ​ចាំ​ជួយ​បិទបាំពីក្រោយ ទើប​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​
​ទោះបី​សម្តេច​តេជោ ហ៊ុន សែន បាន​ប្រកាស​បិទ​ល្បែង​គ្រប់​ប្រភេទ ទូទាំង​ប្រទេស បែរជា​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ និង​លោក អភិបាល​ស្រុក​មេមត់ បណ្តែតបណ្តោយ​ឲ្យមាន​ល្បែងភ្នាល់​ដាក់លុយ​សុីសង​ខុសច្បាប់ ក្នុង​មូលដ្ឋាន​របស់​ខ្លួន ហើយ​មាន​អ្នកចូលរួម​លេងល្បែង បញ្ជាល់មាន់ យ៉ាង​ព​ពពាក់ពពូន ស្រែក​ហ៊ោ​កញ្ជៀ​វ នៅ​ជិត​ច្រកទ្វារ​ព្រំដែន​ដា បង្កប់​ក្នុង​កាស៊ីណូ ដូង​ប្រាំពី​ដើម នៅ​ចំណុច​ភូមិ​ដា ឃុំ​ដា ស្រុក​មេមត់ ដោយ​សេរី មិន​ខ្វល់​អ្វី​ទាំងអស់ ។​
​បញ្ហា​នេះ អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ថ្នាក់ស្រុក ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ មិន​ខ្វល់​ពី​អានុសាសន៍​សម្តេច​តេជោ ហ៊ុន សែន បាន​ចេញ​ចរាចរណ៍​ថ្មីៗ ណែនាំ​ឲ្យ​បិទ​ល្បែង​គ្រប់​ប្រភេទ ទូទាំង​ប្រទេស បែរ​ជា​ម្ចាស់​កាស៊ីណូ ដូង​ប្រាំពី​ដើម ហ៊ាន​ផ្គើន​បទបញ្ជា ប្រមុខ​ថ្នាក់ដឹកនាំ​កម្ពុជា​ទៅ​វិញ ហើយ​អតីត​មាន​យីហោ​៦៩ ឥឡូវ​បច្ចុប្បន្ននេះ លុប​ផ្លាក​ស​ញ្ញ​ចោល​អស់ ដើម្បី​បំភ័ន្ត​ភ្នែក​អ្នកកាសែត ។​
​ហេតុនេះហើយ​ទើប ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក ម៉ុន មា​គ៌ា ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ និង​លោក ជាម ចន្ទ​សោភ័ណ្ឌ អភិបាលខេត្ត​ត្បូងឃ្មុំ ចាត់វិធានការ​បង្ក្រាប​ល្បែង​បញ្ជាល់មាន់ ភ្នាល់​ដាក់​លុយ​ស៊ីសង​ខុសច្បាប់ នៅ​ភូមិ​ដា ឃុំ​ដា ស្រុក​មេមត់ ជាបន្ទាន់​ជៀសវាង កើត​អំពើហឹង្សា​ក្នុង​គ្រួសារ ចោរកម្ម​ផ្សេងៗ ដូចជា ចោរលួច ឆក់ ប្លន់ និង​គ្រឿងញៀន រីក​រាលដាល​គូរឲ្យ​កត់សម្គាល់ថែម​ទៀតផង​។​
​ដូច្នេះ​លោក ម៉ុន មា​គ៌ា ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ មិនគួរ​បណ្តែតបណ្តោយ​តទៅទៀត​នោះ​ទេ ព្រោះ​ល្បែង​បញ្ជាល់មាន់​ និង​ល្បែង​ផ្សេងៗ ជាច្រើន​ប្រភេទ ភ្នាល់​ស៊ីសង​ខុសច្បាប់ ក្នុងភូមិ​ដា ឃុំ​ដា ស្រុក​មេមត់ កំពុងតែ​ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង ដល់​បងប្អូន​ប្រជាពលរដ្ឋ រស់​នៅក្នុង​មូលដ្ឋាន មិនទាន់​ចាត់វិធានការ​បង្ក្រាប ឲ្យស្រប​តាម​គោលនយោបា​យ ភូមិ ឃុំ​សុវត្ថិភាព​7​ចំណុច ដែល​ដាក់​ដោយ​ក្រសួងមហាផ្ទៃ​។​
​ទើប​មាន​ការរិះគន់​ចំៗ ចាប់តាំងពី​លោក ម៉ុន មា​គ៌ា ចូលកាន់​តំណែង​ជា​កមស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ គឺ​មិនសូវ​យកចិត្តទុកដាក់​បង្ក្រាប ល្បែង​បញ្ជាល់មាន់ បៀ​រ អាប៉ោង និង​កន្ទុយលេខ ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​ជូន​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​នោះ​ទេ​។​
​ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិន​គួរ​មើលរំលង​ភាព​អសកម្ម​របស់​លោក​ម៉ុន​មា​គ៌ា ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ទៀទៀត។ផ្សាយចេញថ្ងៃទី 15 ខែ 12 ឆ្នាំ 2022

rsp

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *