ព័ត៌មានជាតិ

ពលករធ្វើចត្តាឡីសក័នៅស្រុករមាសហែកខេត្តស្វាយរៀងចំនួន១៤នាក់ត្រូវបានអនុញ្ញ្ញាត្តិឲ ចាកចេញទៅជួបជុំគ្រួសារក្រោយពីវិទ្យាស្ថានប៉ាស្ទ័បញ្ជាក់ថាគ្មានរោគសញ្ញាជំងឺកូវីដ១៩!!!

ពលករចំណាកស្រុកវិលមកពីប្រទេសថៃចំនួន១៤នាក់បន្ថែមទៀតត្រូវបានរដ្ឋបាលខេត្ត អនុញ្ញាត្តិអោយចេញទៅជួបជុំគ្រួសារក្រោយពេលដែលវិទ្យាស្ថានប្រកាសបញ្ជាក់ប្រាប់ថាគ្មានរោគសញ្ញាជំងឺកូវីដ១៩ បន្ទាប់ពីពួកគាត់ចូលមកស្នាក់នៅ និងធ្វើចត្តាឡីសក័រយះពេល១៤ថ្ងៃ នៅមណ្ឌលចត្តាឡីសក័ ក្នុងភូមិក្រញូង ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង ។

លោក វេជ្ជបណ្ឌឹត ភាវ សុសស្ថា ប្រធានស្រុកប្រតិបត្តរមាសហែក ខេត្តស្វាយរៀង នៅរសៀលថ្ងៃទី២២ ខែមិនា ឆ្នាំ២០២១នេះ បានប្រាប់ ទូរទស្សន៏ អោយដឹងថា ពលករចំណាកស្រុកមកពីប្រទេសថៃ ចំនួន១៤នាក់បន្ថែមទៀត ត្រូវបានរដ្ឋបាលខេត្តបានអនុញ្ញាត្តិ អោយចាកចេញពីមណ្ឌលចត្តាឡីសក័ ទៅជួបជុំគ្រួសារវិញបន្ទាប់ពីក្រុមគាត់ត្រូវបានវិទ្យាស្ថានប៉ាស្ទ័រប្រកាសថាគ្មានរោគសញ្ញាជំងឺកូវីដ១៩ ក្រោយពេលដែលពួកគាត់ចូលមកធ្វើចត្តាឡីសក័រយះពេល១៤ថ្ងៃមុននេះ ។
លោកបន្តថា បើទោះជារដ្ឋបាលខេត្ត អោយគាត់ ចាកចេញពីមណ្ឌលចត្តាឡីសក័ ទៅជួបជុំគ្រួសារក៏ពិតមែន តែពួកគាត់ត្រូវបានក្រុមគ្រូពេទ្យប្រចាំមណ្ឌលសុខភាពឃុំ នៅតែបន្តតាមឃ្លាំមើលពីសុខភាពពួកគាត់ដ៏ដែល ពោលគឺក្នុងរយះពេលដែលទៅជួបជុំគ្រួសារ ក៏រដ្ឋបាលមូលដ្ឋាននៅតែបន្តអោយពួកគាត់រស់នៅដាច់ដោយឡែកពីគ្រួសារមួយរយះទៀត មុនពេលដែលជួបជុំគ្រួសារនិងសហគមន៏ ដើម្បីបង្ការចម្លងជំងឺផ្សេងៗទៅគ្រួសារដែរ។
ក្នុងនាមអ្នកធ្វើចត្តាឡីសក័ លោកស្រី សុខ សុផា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ពិសេសក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុក ដែលបានយកចិត្តទុកដាក់ ពិនិត្យព្យាបាល ជំងឺដល់ពួកគាត់ក្នុងស្មារតី គិតគូរពីសុខភាព ដោយឥតគិតពីការហត់នឿយ ទាំងកំលាំងកាយ និងបញ្ញា ពិសេសគិតគូរល្អបំផុតពីការហូបចុក និងស្នាក់នៅផងដែរ ។ សំឡេង សូមបញ្ជាក់ថាស្រុករមាសហែក ជាស្រុកមួយដែលមានពលរដ្ឋ មកពីប្រទេសថៃ និង ប្រទេសវៀតណាម ច្រើនជាបណ្តាស្រុកក្រុងទាំង៨របស់ខេត្ត ហើយការធ្វើចត្តាឡីសក័ពលករ នៅមណ្ឌលចត្តាឡីសក័រមាសហែក កន្ហងមកត្រូវបានរដ្ឋបាលខេត្ត ពិសេស ឯកឧត្តមនាយឧត្តមសេនីយ៏ សៅ សុខា ប្រធានក្រុមការងារមកថ្នាក់ជាតិចុះជួយស្រុក ជាអ្នកឧបត្ថម្ភ ស្បៀង អាហារ បន្ថែមក្នុងមួយថ្ងៃ៣ពេល ខណៈដែលពួកគាត់មានកន្លែងស្នាក់ផលនៅសមរម្យ មានគ្រែ មុង ភួយ កន្ទេល ពិសេសបន្ទាប់អនាមយ័ និងទឹកប្រើប្រាស់គ្រប់គ្រាន់ ។

rsp

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *